ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៩នាក់ ពាក់ព័ន្ធករណីឃាតកម្មលើស្ពានគុណគ្រូ និងករណីកាប់ម៉ូតូ

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០០និង០៥នាទី កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង បានទទួលយកជនសង្ស័យម្នាក់ឈ្មោះ សុត សាវិន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីនគរបាលស្រុកអង្គស្នួល ពាក់ព័ន្ធករណីកាប់បំផ្លិចបំផ្លាញម៉ូតូចំនួន ៣គ្រឿង និងពាក់ព័ន្ធករណីឃាតកម្មលើស្ពានគុណគ្រូ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង បានឲ្យដឹងថា៖ ដោយមានកាចង្អុលដឹកនាំអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោកជំទាវ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ ។ យោងតាមចម្លើយ សុត សាវិន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានសហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល នគរបាលស្រុកកណ្ដាលស្ទឹង បន្តឃាត់បក្ខពួកបានចំនួន ៨នាក់ ៖
១-ចេង សុវណ្ណ ប្រុស ១៦ឆ្នាំ ភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ករណីឃាតកម្មលើស្ពានគុណគ្រូ ។
២- ប៉ាង បញ្ញា ប្រុស ១៩ឆ្នាំ ភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ករណីពាក់ព័ន្ធកាប់ម៉ូតូ ផ្លូវ៤១ ភូមិត្រពាំងអំពិល។
៣-ពុទ្ធា រិទ្ធី ប្រុស ២២ឆ្នាំ ភូមិព្រៃកន្រ្ទា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ករណីពាក់ព័ន្ធឃាតកម្មលើស្ពានគុណគ្រូ ។
៤-គឿន ថុនា ប្រុស ១៦ឆ្នាំ ភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ករណីពាក់ព័ន្ធកាប់ម៉ូតូ។
៥-ណាក់ និត ប្រុស ១៦ឆ្នាំ ភូមិកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល ករណីពាក់ព័ន្ធកាប់ម៉ូតូ។
៦- សាត ប្រុសពៅ ១៧ឆ្នាំ ភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ករណីពាក់ព័ន្ធកាប់ម៉ូតូ។
៧-សាំង វិសាល ប្រុស ១៧ឆ្នាំ ភូមិស្វាយឧត្ដម ឃុំសំរោងលើ ស្រុកអង្គស្នួល ករណីពាក់ព័ន្ធកាប់ម៉ូតូ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
៨-រី វាសនា ប្រុស ២៣ឆ្នាំ ភូមិព្រៃកន្រ្តា ឃុំរលាំងកែន ករណីឃាតកម្មលើស្ពានគុណគ្រូ។

វត្ថុតាងរួមមាន៖ ១-ម៉ាកស្កុបពី ពណ៌ស សេរ៊ីឆ្នាំ២០២១ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1M-8585 ខូចខាតបែកចង្កៀងមុខ កុងទ័រ និងដាច់ផ្លាកលេខ ជារបស់ឈ្មោះ សួង ភក្ដិនី ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ២-ម៉ាកហុងដា សេ១២៥ សេរ៊ីឆ្នាំ២០១៧ ឡើងតែមឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់លេខភ្នំពេញ 1GM-3616 បែកក្បាំងមុខ កុងទ័រ និងចង្កៀងក្រោយ ជារបស់ឈ្មោះ អន ទ្រី ភេទប្រុសអាយុ ១៧ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ៣-ម៉ាកហុងដា សេ១២៥ សេរ៊ីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IU-5385 បែកក្បាំងមុខ ចង្កៀងមុខ និងកុងទ័រ ជារបស់ឈ្មោះ ផល មេសា ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ នៅចំណុចការ៉ាស់សាំង PTT ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ២១និង១០នាទី ថ្ងៃខែខាងលើ ។

ប្រភពដដែលបានបន្តថា៖ សរុប ២ករណី មនុស្ស ៩នាក់ ម៉ូតូ ៣គ្រឿង កាំបិតផ្គាក់ ២ ទូរស័ព្ទ ២គ្រឿង ករណីឃាតកម្មលើស្ពានគុណគ្រូ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ករណីកាប់ម៉ូតូថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ផ្លូវ៤១ ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ។

បច្ចុប្បន្នជនសង្ស័យទាំង ០៩នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់