កណ្តាលៈ (ព័ត៌មានបឋម) លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការស្រុកកោះធំ បានប្រាប់ Post News ថា មានករណីសិស្សានុសិស្សប្រមាណជា ២០នាក់ បានទន់ដៃទន់ជើងដួលសន្លប់ នៅវិទ្យាល័យកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ។
បច្ចុប្បន្នកម្លាំងរបស់លោក បានចាត់ចែងជួយសង្គ្រោះសិស្សទាំងអស់ទៅមន្ទីរពេទ្យស្រុក យ៉ាងណាមិញមូលហេតុ មន្ទីរពាក់ព័ន្ធកំពុងនៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ៕
មតិយោបល់