ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូបណ្ដាលឲ្យនារីសិស្សសាលា រងរបួសធ្ងន់ នៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់: កាលពីវេលាម៉ោង ៧និង០២នាទីព្រឹក ថ្ងៃទី២០​ ខែកុម្ភ:​ ឆ្នាំ២០២០ មានករណីគ្រោះចរាចរណ៍ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៥ ចំណុចមុខផ្ទះប្រជាពលរដ្ឋ ភូមិអូឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

១-ជនរងគ្រោះឈ្មោះ យ៉ុង វាន់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិអូឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញរងរបួសស្រាល ។
២-ជនរងគ្រោះឈ្មោះ ម៉ន រ៉ានី ភេទស្រី អាយុ ១៤ឆ្នាំ សិស្សសាលារងរបួសធ្ងន់ រស់នៅភូមិដូនអី សង្កាត់ចម្រើនផល ក្រុង/ខេត្តពោធិ៍សាត់ ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញក្មេងស្រីម្នាក់សំលៀកបំពាក់ជាសិស្សសាលាបានជិះម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់1E-5946 ធ្វើដំណើរពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក MSX ពណ៌សលាយខ្មៅ គ្មានផ្លាកលេខ ធ្វើដំណើរពីកើតក្នុងគោលបំណងឡើងថ្នល់ជាតិលេខ៥៥ បត់ទៅទិសខាងត្បូង លុះទៅដល់ចំណុចភូមិឫស្សីក៏បុកម៉ូតូសិស្សសាលា ធ្វើឲ្យមនុស្សរងរបួសធ្ងន់ស្រាលទាំងសងខាង ជនរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

មូលហេតុ៖ បណ្តាលមកពីរអ្នកបើកបរម៉ូតូធំមិនប្រកាន់ស្តាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ច យកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ចិញ្ចៀន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕

មតិយោបល់