ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យ ស្ថានីយ/ដេប៉ូចែកចាយ ចំនួន ០៣ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូ ទាំង ០៣ ផងដែរ។
ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញដេប៉ូ TELA ឬស្សីស្រស់ ស្ថិតនៅផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានលក់ប្រេងមិនមានអនុលោមភាពផែ្នក បរិមាណ (មិនគ្រប់លីត្រ) ។
ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឲ្យម្ចាស់ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមជាបន្ទាន់ ។ បើមិនអនុវត្តតាមការណែនាំ នៅពេលមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ ម្ចាស់ដេប៉ូ នឹងរងនូវការចោទប្រកាន់ទៅតុលាការ៕
មតិយោបល់