ត្បូងឃ្មុំៈ កាលពីវេលាម៉ោង១២ ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០១៨ កម្លាំងប្រជាការពារបានផ្ដល់ព័ត៌មានមកកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ថា ៖ នៅគេហដ្ឋានរបស់ឈ្មោះ វន ចន្ធី ហៅ ធី ភេទប្រុស អាយុ ៤៧ ឆ្នាំ ប្រកបរបរ ទិញអេដចាយ នៅភូមិស្បែកគឺ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានការលួចលាក់ទុកដែកបំពង់ទឹបសំណរប៉ាហាំង ដែលសង្ស័យជាបង្កាន់ដៃអាងស្តុបទឹកតាវ៉ាន់ (ទន្លេសិប្បនិមិត្ត) នៅទីរួមខេត្តត្បូងឃ្មុំ ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ដែលចោរលួចកាត់កាលពីយប់ថ្ងៃ ២៥ តុលា ២០១៨ កន្លងទៅ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញព្រហ្មទ័ណ្ឌស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ ជាបន្តបន្ទាប់ដោយមានការចង្អុលបង្ហាយពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមានការសុំគោលការណ៍ឯកភាពពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូង តំណាងព្រះរាជអាជ្ញា ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូង ដើម្បីចុះឆែកឆេរគេហដ្ឋាន គួរឲ្យសង្ស័យរបស់ឈ្មោះ វន ចន្ធី ហៅ ធី ភេទប្រុស នៅចំណុចខាងលើ ។
ខណៈដែលសមត្ថកិច្ចយើងបានចុះត្រួតពិនិត្យឆែកឆេររកឃើញមានលាក់ទុក ៖ បង្គោលបង្កាន់ដៃអាងស្តុបទឹកតាវ៉ាន់ ដែលមានបង្គោលបង្កាន់ដៃសរុបទាំងអស់ចំនួន ១១៣ បង្កោល ក្នុងនោះដែកបំពង់ទឹបសំណរប៉ាហាំង (galvanized) បង្កាន់ដៃមានចំនួន ៨៤ នឹងដែកបង្កោលជើងអក្ស H សំណរប៉ាហាំង(galvannized)ចំនួន ២៩ជើង (សរុបប្រវែងជាង១០០ម៉ែត្រ) ហើយកម្លាំងយើងបានឃាត់ខ្លួនឈ្មោះ វន ចន្ធី ហៅ ធី រួមទាំងវត្ថុតាងយកមកសាងសំណុំរឿងចប់សព្វគ្រប់តាមនិតិវិធី រួចបញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ ។ រីឯវត្ថុតាងបង្គោលបង្កាន់ដៃសរុបទាំងអស់ចំនួន ១១៣បង្កោល ប្រវែងប្រហែលជាង១០០ម៉ែត្រ ត្រូវបានប្រគល់ជូនលោក ធី ស្រស់ ភេទប្រុស អាយុ ៣២ឆ្នាំ ជាបុក្គលិករដ្ឋបាលតំណាងអោយក្រុមហ៊ុនលីឈួង អោយរក្សាទុកគ្រប់គ្រងបណ្ដោះអាសន្ន និង ប្រគល់ជូនស្ថាប័នមានសមត្ថកិច្ចវិញពេលមានសំណូមពរ ។
គួររម្លឹកផងដែលដែលថា ៖ បង្កាន់ដៃអាងស្តុបទឹក (ទន្លេសិប្បនិមិត្ត) នៅទីរួមខេត្តត្បូងឃ្មុំ ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពលួចកាត់កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៨ ប្រវែងប្រមាណជាង ១០០ម៉ែត្រ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញរបងបង្កាន់ដៃដែកនេះបាត់កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ រួចរាយការណ៍សមត្ថកិច្ចនគរបាលយើង ។ ហើយនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូឃ្មុំ បានបើកកិច្ចប្រតិបត្តការស្រាវជ្រាវមុខសញ្ញាសង្ស័យដែលប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិរដ្ឋនេះរហូតដល់ថ្ងៃនេះរកឃើញនូវមុខសញ្ញាអ្នកទទួលផលចោរកម្មតែម្តង៕
មតិយោបល់