ព័ត៌មានជាតិ

បុរសជាជនជាតិចិនម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណបើក រថយន្តម៉ាក LEXUS RX330 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ2A-9706រ៉េចង្កូតមកខាងឆ្វេងដៃបុកនឹងរថយន្តដឹកកុងទីន័ររបស់ក្រុមហ៊ុន អ៊ុយ ញ៉ុង បណ្តាលឲ្យស្លាប់

ព្រះសីហនុ: បុរសជាជនជាតិចិនម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ មួយករណីទៀតកាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខរោចក្រក្រោន ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
នគរបាលឲ្យដឹង ថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាង រថយន្ត ០១គ្រឿងម៉ាក LEXUS RX330 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ2A-9706 បើកបរដោយ ជនជាតិ ចិន ភេទ ប្រុស មិនស្គាល់អត្តសញ្ញាណ មានទិសដៅចេញពីក្រុងព្រះលុះដល់ចំណុចខាងលើរ៉េចង្កូតមកខាងឆ្វេងដៃបុកនឹងរថយន្តដឹកកុងទីន័រ ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D-8109 របស់ក្រុមហ៊ុន អ៊ុយ ញ៉ុង អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅផ្ទុយគ្នា បណ្ដាលបុរស ជនជាតិ ចិនម្នាក់ជា អ្នកបើកបររថយន្ត LEXUS RX330 ស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរក អត្តសញ្ញាណជនរងគ្រោះនិងបានយកសាកសពទៅតំកល់ទុកនៅវត្តក្រោម ចំណែកអ្នកបើកបររថយន្តកុងទីន័ររត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។
វត្ថុតាង រថយន្តចំនួន ០២គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕

មតិយោបល់