ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ១៥នាក់ ទៅតុលាការលើសំណុំរឿង៧ករណីផ្សេងគ្នា

ភ្នំពេញៈ ជនសង្ស័យ១៥នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរពាក់ព័ន្ធសំណុំរឿង៧ករណីផ្សេងគ្នា។ ដោយបញ្ជូនកាលពីម៉ោង៨និង
៣០នាទីព្រឹក ថ្ងៃទី១៤ ធ្នូ ២០១៨នេះ។

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀនមាន០២ ករណីស្មើ០៣នាក់ ហិង្សាដោយចេតនា(វាយគ្នាទៅវិញទៅមក)មាន២ករណី ស្មើ០៨នាក់ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋមាន៣ករណីស្មើ០៤នាក់។

គួរបញ្ជាក់ថាជនសង្ស័យទាំង១៥នាក់ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់នៅតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខក្រោយពីបញ្ចប់ពីការសាកសួរក៏បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់៕

មតិយោបល់