ប៉ៃលិនៈ មានករណីបុរសម្នាក់ បានចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។
សពជនរងគ្រោះមានឈ្មោះ យូន ដារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា សពពិតជាបានស្លាប់ដោយចងកធ្វើអតឃាតពិតប្រាកដមែន។
ចំណែកមូលហេតុ បណ្ដាលមកពីខឹងប្រពន្ធសុំលែងលះ និងឈ្លោះគ្នាជាប្រចាំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យនិងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់