កំពង់ចាមៈ សមត្ថកិច្ចបានប្រាប់Post News ថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ក្រោយពីមានបុរស២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពីភ្នំពេញទៅកំពង់ចាម មិនដឹងយ៉ាងម៉េចស្រាប់តែដួល បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសម្នាក់ នៅលើផ្លូវជាតិលេខ៦ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជនរងគ្រោះដែលស្លាប់អាយុ៤៦ឆ្នាំនិងអ្នករងរបួសអាយុ៣៦ឆ្នាំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវច័យ និងធ្វើកំណត់ រួចបានសន្និដ្ឋាន ជនរងគ្រោះសង្ស័យផឹកស្រាស្រវឹង ទើបបណ្តាលឲ្យដួលម៉ូតូស្លាប់ម្នាក់និងរងរបួសម្នាក់តែម្តង។
ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់