ព័ត៌មានជាតិ

ពិធី​រៀបការ​ដ៏​អ៊ឹកធឹក​របស់​កូន​មន្ត្រី​ចិន​ម្នាក់​ធ្វើឲ្យ​ផ្អើល​ពេញ​ប្រទេស​ចិន​

​នៅក្នុង​ខែ​តុលា នេះដែរ អ្នកលេង​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ចិន​កំពុង​ភ្ញាក់ផ្អើល ជាមួយនឹង​ពិធីមង្គលការ​យក្ស​មួយ ដែល​ជាកា​រៀបចំឡើង​ដោយ​ក្រុម​គ្រួសារ​មន្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ចិន​។​
​ពិធី​រៀបការ​ដំបូង ដែល​មាន​តម្លៃ​ជិត 1.6 លាន​យន់​នេះ បាន​ធ្វើឡើង​នៅ ទីក្រុង​ប៉េកាំង ចំ​ថ្ងៃ​បុណ្យ​ជាតិ (1/10) ដោយ​លោក Ma Linxiang ដែល​ជា​មន្ត្រី ស្ថិត​នៅ​ជាយក្រុង Qingheying និង ប៉េកាំង សម្រាប់​កូនប្រុស​របស់​គាត់​។​រូបភាព​មួយ​ចំនួន​ត្រូវ​បាន​លេច​ធ្លាយ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​មាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​។​

​តាម​ប្រភព​ព័ត៌មាន​របស់​ចិន បានឲ្យដឹងថា ពិធី​រៀបការ​នេះ​ដែរ​មាន​រយៈពេល ៣​ថ្ងៃ ស្ថិតនៅ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​មួយ ដ៏​ប្រណីត​។​ពិធី​រៀបការ​នេះ​ដែរ​ក៏​បាន​អញ្ជើញ​តារាចម្រៀង​ប្រុស​ស្រី ពីរ​ដួង​ដ៏​ល្បី​នៅក្នុង​ប្រទេស​ចិន​ផងដែរ​។ ក្នុង​ពិធី​ហែរ​ហម កូនក្រមុំ កូនកំលោះ​ជិះ​រថយន្ត Rolls-Royce និង​ហែរ​ហម​ដោយ រថយន្ត BMW ជាច្រើន​គ្រឿង​។​

​ដោយ​ឡែក​ប្រភព​ព័ត៌មាន Xinhua វិញ បាន​ចុះ​ឲ្យដឹងថា ទីភ្នាក់ងារ​ស៊ើបអង្កេត​ប្រឆាំង​អំពើពុករលួយ បាន​នឹង​កំពុង​សើ​ប​អង្កេត ជាមួយនឹង​ពិធី​មង្គលការ​កូន​លោក Ma ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ លោក Ma បាន​និយាយថា ពិធី​មង្គលការ​នេះ​លោក​ចំណាយ​ទឹកប្រាក់​តែ 200,000 យន់ និង​លើសពី​នេះ ឪពុក​ម្តាយ​កូនក្រមុំ នៅ​ខេត្ត Jiangsu ទូទាត់​។​មួយ​វី​ញ​ទៀត​រថយន្ត​ដែល បង្ហាញ​នៅក្នុង​ពិធី​មង្គលការ​នេះ​ដែរ ត្រូវ​បាន​ខ្ចី និង​ជួល​គេ​តែ​ប៉ុណ្ណោះ​។​

​ដោយឡែក​សម្រាប់​ពិធីមង្គលការ​គូស្នេហ៍​ផ្សេងៗ​ទៀត ក៏​បាន​ធ្វើ​ឲ្យ​ស្ទះ​ចរាច​រណ៍ ៦ ម៉ោង ដោយសារតែ​ការ​ហែរ​ហម​ដោយ រថយន្ត​ទំនើប​ដូច​កូន​លោក Ma ផងដែរ​នៅក្នុង​ខែ តុលា​នេះ ។ ក្នុងនោះ​យ៉ាងហោច​មាន Rolls-Royce Ghost ចំនួន ៦ គ្រឿង Rolls-Royce Phantom, Lamborghini, Ferrari និង Aston Martin នៅ​ស៊ា​ង​ហៃ​។ ពិធី​មង្គលការ​នេះ​ដែរ ត្រូវបាន​គេ​ដឹងថា ជា​ការរៀប​ការ​របស់​បុរស​ម្នាក់ ដែល​មកពី Mianyang City ក្នុង​ខេត្ត Sichuan ប្រទេស​ចិន ដោយ​ក្នុង​នោះ គាត់​ក៏​មាន ឧទ្ធម្ភាគចក្រ​មួយ មានតម្លៃ 69 ពាន់​លាន​យន់​សម្រាប់​ទទួល​កូនក្រមុំ​៕​
https://i1272.photobucket.com/albums/y389/domneng/Bang/CoupleWeddingSuprise5_zps3a6b9e28.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/CoupleWeddingSuprise3_zpsd101df10.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/CoupleWeddingSuprise6_zpse4d8b2b6.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/CoupleWeddingSuprise7_zpsdb110bd4.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/CoupleWeddingSuprise4_zps91ce4308.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/CoupleWeddingSuprise1_zps48be9d56.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/CoupleWeddingSuprise8_zps604cc22e.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/CoupleWeddingSuprise9_zpsd9931ea2.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/CoupleWeddingSuprise10_zps4ff1e088.jpg

មតិយោបល់