ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនដឹកប្រេងសូគីម៉ិច បុកបង្គោលភ្លើង នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: រថយន្តដឹកស៊ីទែនប្រេងក្រុមហ៊ុនសូគីម៉ិចមួយគ្រឿង បានរេចង្កូតឡើងសួនទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងដែក បណ្តាលឲ្យដួលចំនួនមួយដើម ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៦ និង ៣០នាទីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

រថយន្តដឹកស៊ីទែនប្រេងខាងលើ ពាក់ស្លាកលេខភ្នំពេញ 3E- 0164។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ និងទាក់ទងសមត្ថកិច្ចជំនាញ យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់