ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបានក្រុមចោរយកកាំបិតនិងដាវ ភ្ជង់ប្លន់យកទ្រព្យសម្បត្តិពីបុគ្គលិកកាស៊ីណូ G.T.I និងបុគ្គលិកកាស៊ីណូ ឡាវូ បានចំនួន៥នាក់

ព្រះសីហនុៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ វេលោម៉ោង១១យប់ មានករណីលួច មានស្ថានទម្ងន់ទោស (យកដាវ.កាំបិត ភ្ជង់យកសម្ភារៈ)មួយបានកើតឡើង នៅចំណុចលើខ្ចុះឆ្នេរឯករាជ្យ(ឆ្នេរ៧ជាន់) ស្ថិតនៅក្រុមទី៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

ករណីនេះ បង្កឡើងដោយជនសង្ស័យ១ក្រុម មានគ្នាចំនួន៧ទៅ៨នាក់ បានធ្វើសកម្មភាព ដោយប្រើដាវ និងកាំបិត ភ្ជង់ជនរងគ្រោះ ចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១ឈ្មោះ សំ សុភាព ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ G.T.I ស្នាក់នៅផ្ទះជួលភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ។ សម្ភារៈបាត់បង់រួមមាន ទូរស័ព្ទដៃ២គ្រឿង( អាយហ្វូនហ្វាយអេស១គ្រឿង – ម៉ាកoppo ១គ្រឿង) លុយចំនួន៣៥$ – លុយខ្មែរ១០០០០រៀល – អត្តសញ្ញាណបណ្ណ ១សន្លឹក -កាតគ្រី១សន្លឹក ។
ទី២ឈ្មោះ ភោគ ចន្ធី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ឡាវូ ស្នាក់នៅអាគារបុគ្គលិក ភូមិ២ សង្កាត់លេខ២ ក្រុង.ខេត្តព្រះសីហនុ សម្ភារៈបាត់បង់រួមមាន៖ ទូរស័ព្ទដៃ១គ្រឿងម៉ាកoppo – លុយចំនួន៣០$ -លុយខ្មែរចំនួន២០០០០រៀល -កូនសោរម៉ូតូចំនួន១ – និងសម្ភារ:ផ្សេងៗមួយចំនួន។

ក្រោយពីកើតហេតុរួច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ស៊ុយ ទ្រី ភេទប្រុស អាយុ២៥ឆ្នាំ កម្មករសំណង់
២-ឈ្មោះ ស៊ុយ សុផាន់ ភេទប្រុស អាយុ២៥ឆ្នាំ កម្មករ សំណង់
៣-ឈ្មោះ វ៉ាត់ ពៅ ភេទប្រុស អាយុ ២៣ឆ្នាំ ជាងម៉ាស៊ីនត្រជាក់
៤- ឈ្មោះ ឃឹត ថា ភេទប្រុស អាយុ១៩ឆ្នាំ កម្មករសំណង់
៥-ឈ្មោះ ខន ជា ភេទប្រុស អាយុ២១ឆ្នាំ កម្មករសំណង់

ជនសង្ស័យទាំង៥នាក់ខាងលើស្នាក់នៅក្នុងការដ្ឋានសំណង់ម្ដុំកំពេញ ក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ ។ សម្ភារ:ដែលចាប់យកបានរួមមាន៖ ទូរស័ព្ទដៃ១គ្រឿងម៉ាកoppo (ផលចោរកម្ម) , ដាវ១ដលន (វត្ថុតាងធ្វើសកម្មភាព), កាំបិតចិតបន្លែ១ដើម( វត្ថុតាងធ្វើសកម្មភាព)។

ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់