ព័ត៌មានជាតិ

ឡិចស៊ីសសាកកម្លាំងជាមួយហាយឡែនឌ័រ វិលច្រើនជុំធ្លាក់ចូលប្រឡាយទឹក របួសធ្ងន់ស្រាល៧នាក់

ភ្នំពេញ: មនុស្សប្រុសស្រីចំនួន៧នាក់ ក្នុងនោះមានក្មេងម្នាក់ផង បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរចរណ៍ បង្កឡើងដោយរថយន្ត២គ្រឿង បើកច្រាស់ទិស សាកកម្លាំងគ្នា បុកវិលច្រើនជុំ មួយគ្រឿងធ្លាក់ចូលប្រឡាយទឹកស្អុយ នៅលើដងផ្លូវជាតិលេខ៤ មុខអគ្គបញ្ជាការកងទ័ពជើងគោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រត្រ ចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-8456 បើកបរដោយបុរសស្រវឹងម្នាក់ បោះពួយល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ ក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់កោង រថយន្តលឿនជ្រុល ចូលគន្លង ផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្ត ម៉ាកហាយឡែនឌ័រពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3670 ជិះគ្នា៦នាក់ ជាលក្ខណ:គ្រួសារ ស្រី២នាក់ និងមានក្មេងម្នាក់ផង ដែលបើកពីកើតទៅលិចច្រាស់ទិសគ្នា បណ្តាលឲ្យរថយន្តហាយឡែនឌ័រ វិលច្រើនជុំ រីឯរថយន្ត ឡិចស៊ីស ផ្លាតរេជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ បង្កឲ្យរងរបួសធ្ងន់ស្រាល៧នាក់ ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងអស់ ត្រូវបានបញជូនទៅគ្លីនិកឯកជន ។ រីឯរថយន្តទាំង២គ្រឿងរងខូចខាតដំណំ ត្រូវបានសមត្ថកិច្ច ចុះទៅពិនិត្យជក់ស្តែង រួចស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់