ព័ត៌មានជាតិ

គ្មានលុយ១ម៉ឺនដុល្លារឲ្យតាមការទាមទារ ត្រូវម្តាយខាងស្រី ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: យុវជនម្នាក់ ត្រូវបានម្តាយនារីរងគ្រោះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌចម្ការមន ពីបទរួមភេទលើអនិតិជន ក្រោយពីយុវជនរូបនេះ បានរំភេទជាមួយនឹងនារីរងគ្រោះ ហើយត្រូវបានម្តាយរបស់នារីរងគ្រោះ ទាមទារប្រាក់សងជំងឺចិត្តចំនួន១ម៉ឺនដុល្លារពីយុវជនខាងលើ ប៉ុន្តែដោយសារតែយុវជនខាងលើគ្មានលុយ ក៏ត្រូវបានម្តាយនារីរងគ្រោះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ២០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២២៧ A36 ផ្លូវព្រះនរោត្តម ក្រុម៦៤ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនខាងលើមានឈ្មោះ ស្តើង សិលា អាយុ១៦ឆ្នាំ មុខរបរបម្រើការនៅក្នុងភោជនីយដ្ឋាន កុ កុ ស៊ី ធី កោះពេជ្រ ស្នាក់នៅផ្ទះជួលលេខ ២២៧ A36 ផ្លូវព្រះនរោត្តម ក្រុម៦៤ ភូមិ ១០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ ចំណែកនារីរងគ្រោះឈ្មោះ ស.រ.ន អាយុ ១៣ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះជួលលេខ ៥២E2 ផ្លូវលេខ ១៧៤ ភូមិ១៣ ក្រុម ៨៣ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ប្រភពដដែលបានប្រាប់បន្តទៀតថា មុនពេលកើតហេតុកាលពីវេលាម៉ោង ១២ និង២០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៦ យុវជនដែលជាជនសង្ស័យ រួមនឹងជនរងគ្រោះទាំងពីរនាក់ បានណាត់គ្នាដើរលេងរហូតដល់យប់ជ្រៅ ហើយយុវតីរងគ្រោះក៏មិនហ៊ានចូលផ្ទះក៏ត្រូវបានយុវជនខាងលើ នាំទៅដេកនៅផ្ទះជួលរបស់គេខាងលើ និងបានធ្វើការរួមភេទបានសម្រេចចំនួនមួយលើក។លុះព្រឹកឡើងថ្ងៃដដែល យុវតីរងគ្រោះក៏បានវិលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវម្តាយសួរនាំ ទើបដឹងថា កូនរបស់គាត់បានទៅដេកនៅផ្ទះរបស់យុវជនខាងលើក៏បែកធ្លាយរឿងនេះតែម្តង និងទទូចឲ្យកូនស្រីរបស់គាត់ទូរសព្ទហៅយុវជនខាងលើមកជួបចចារគ្នាដោយទាមទារសំណងចំនួន ១ម៉ឺនដុល្លារ តែយុវជនរងគ្រោះមិនមានលទ្ធភាពសងក៏ចាប់យកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់ និងបញ្ជូនបន្តមកកាន់នគរបាលអធិការនគរបាលខណ្ឌចម្ការមនចាត់ការទៅតាមផ្លូវច្បាប់តែម្តង។

បើតាមការឆ្លើយសារភាពរបស់យុវជនខាងលើ បានឲ្យដឹងថា មុននឹងឈានទៅដល់ការរួមភេទ គឺពួកគេបានស្គាល់ និងទាក់ទងគ្នាតាមបណ្តាញសង្គមហ្វេសប៊ុកចំនួន ៣ខែមកហើយ និងទើបតែបានរួមភេទបានចំនួនមួយលើក ក៏ត្រូវបានចាប់ឃាត់ខ្លួនតែម្តង។ ក្រោយពេលដែលធ្វើការសម្របសម្រួលគ្នាជាមួយនិងម្តាយរបស់យុវតីរងគ្រោះជាអនិតិជនមិនត្រូវគ្នារួចហើយ ក៏សម្រចបញ្ជូនខ្លួនយុវជនជនជាប់ចោទពីបទរួមភេទទៅលើអនិតិជនខាងលើមកកាន់អធិការនគរបាលខណ្ឌចម្ការមនចាត់ការទៅតាមផ្លូវច្បាប់តែម្តង៕

ពីបទរួមភេទលើអនិតិជន

ពីបទរួមភេទលើអនិតិជន

ពីបទរួមភេទលើអនិតិជន

មតិយោបល់