ព័ត៌មានជាតិ

Messi និយាយថាមិនបានសោកស្តាយឡើយដែលមកចូលរួមនៅ PSG

បរទេស៖ គិតចាប់តាំងតែពីបានចាកចេញពី Barcelona តារាឆ្នើមជើងចាស់ Lionel Messi ហាក់ដូចជាបាន
បង្ហាញទំរង់លេងដែលមិនសូវល្អប្រសើរនៅឡើយដោយអាចរកគ្រាប់បាល់បានតែ១គ្រាប់គត់មកដល់ពេលនេះ។

ទោះបីជាយ៉ាងណាក្តីតារាល្បីរូបនេះបានធ្វើការអះអាងថាគាត់ពិតជាសប្បាយចិត្តដែលកំពុងមានវត្តមាននៅទឹកដី
PSG ហើយលើកឡើងថាគាត់មិនដែលមានភាពសោកស្តាយឡើយចំពោះការផ្ទេរមកចូលរួមនៅទីនេះ។

គួរឲ្យដឹងដែរថាអស់រយ:ពេលជាង២ខែមកហើយដែល Messi មានវត្តមាននៅបារាំងហើយកីឡាករវ័យ៣៤ឆ្នាំរូបនេះអាចបង្ហាញវត្តមានបាន៤ប្រកួតមកហើយប៉ុន្តែរកបានតែ១គ្រាប់គត់ក្នុងការប្រកួត Champion Leaguesប៉ះនឹងក្រុម Man Cityនិងមិនអាចសូម្បីបោះបាល់ឲ្យមិត្តរួមក្លឹបបានម្តងនៅឡើយនោះទេ៕

មតិយោបល់