បន្ទាយមានជ័យៈ យោងតាមផេក រដ្ឋបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ ដើម្បីរក្សាបានភាពស្មោះត្រង់រវាងអ្នកលក់ និងអ្នកទិញ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាមរយៈ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ជាមួយនឹងរដ្ឋបាលក្រុងសិរីសោភ័ណ បានផ្តល់នូវជញ្ជីងយុតិ្តធម៌ ដាក់នៅផ្សារចំនួន២ ក្នុងក្រុងសិរីសោភ័ណ រួមមាន៖ នៅផ្សារចំការគរ និងផ្សារសិរីសោភ័ណ ។
បើសិនក្នុងករណីមានការសង្ស័យពីការបន្លំភ្នែកជញ្ជីង សូមបងប្អូនអាចមកថ្លឹងបានដោយមានក្រុមការងារនៅទីនោះស្រាប់៕
មតិយោបល់