រតនគិរីៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅស្របគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ៧៨ ចន្លោះគីឡូម៉ែត្រ៥៣៥-៥៣៤ ខេត្តរតនគិរី។
អ្នកជិះម៉ូតូមានឈ្មោះ ឃួន ទ ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិតឹន ឃុំតឹនកូនមុំ ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួន ម៉ាកឡិចស៊ីស ពាក់ស្លាកលេខ រតនគិរី2B-1969 តាមរយៈប័ណ្ណបើកបរឈ្មោះ នូ វណ្ណដា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិជយ័ជុំនះ ស្រុកឡាបានសៀក មុខរបរ ធ្វើការនៅរដ្ឋាករទឹក ទុករថយន្តនៅកន្លែងកើតហេតុ៕
មតិយោបល់