ព្រះសីហនុៈ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក Hilux vigo ពាក់ស្លាកលេខ ភ្នំពេញ 2R-3866 បើកបរដោយឈ្មោះ គិន ដុល្លា អាយុ២៣ឆ្នាំ ទីលំនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានទិដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុបានបុកសត្វក្របីមួយក្បាលរត់ឆ្លងផ្លូវ បណ្ដាលឲ្យក្របីងាប់នៅនឹងកន្លែង ចំណែករថយន្តខូចខាតផ្នែកខាងមុខ។
ករណីនេះកើតឡើងនៅលើផ្លូវកែវផុស ចំណុចមុខផ្ទះឈ្មោះ សឹម សន ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែមិនបណ្តាលឲ្យមានមនុស្សរបួសឡើយ៕



មតិយោបល់