ត្បូងឃ្មុំៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញនគរបាលខេត្ត សហការជាមួយកម្លាំងជំនាញស្រុកក្រូចឆ្មារ ចុះអនុវត្តដីកាបង្គាប់ឧ្យចាប់ខ្លួនលេខ ៣៧១៩ ចុះថ្ងៃទី០២-០៦-២០១៧ ចេញដោយលោក ឃុន សូណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ចាម បញ្ជាឲ្យចាប់ខ្លួនឈ្មោះ ឃ្លី ថា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិជាតិខ្មែរ មុខរបរ កសិករ ទីកន្លែងកំណើតនៅភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ននៅភូមិកញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពីបទ ប្លន់ ប្រព្រឹត្តនៅភូមិទួលអុក ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៥ ៕

មតិយោបល់