Post News Media ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះបង្ក្រាប ឃាត់បានជនសង្ស័យគ្រឿងញៀនមួយសំបុក

ព្រះសីហនុ: កាលពីវេលាម៉ោង ១ និង៥០នាទីរសៀលថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបករណីគ្រឿងញៀន ត្រង់ចំណុចដែក​កោង​ ស្ថិត​ក្នុង​ភូមិ​បិតត្រាំង​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់៖
ទី១.ឈ្មោះ សឹម វិសុទ្ធ ភេទ ប្រុស អាយុ​២៨ឆ្នាំ មានទីលំនៅ​ភូមិ​ពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។
ទី២.ឈ្មោះ ដា ចន្នី​ ភេទ​ប្រុស អាយុ​៣២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពូធឿង​ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់​ក្រុង ខេត្តព្រះសីហនុ ។
និងទី៣.ឈ្មោះ ជួន សុភ័ណ្ឌ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​។

វត្ថុតាងដកហូតបានរួមមាន ៖​ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន ០៣កញ្ចប់ ថ្នាំ​គ្រាប់​ប្រភេទ​ wy ចំនួន ៣៨​គ្រាប់ និង​ទូរស័ព្ទ ចំនួន ០២គ្រឿង​។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕