រតនគិរីៈ មានករណីហិង្សារមួយបង្កឡើយដោយបុរសម្នាក់ ជាមន្ត្រីនគរបាលស្រុកតាវែង បានប្រើហិង្សាវាយទៅលើប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៤៥ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ថា ជនបង្កខាងលើមានឈ្មោះ យុប ចាន់ទុ ជាមន្ត្រីនគរបាលស្រុកតាវែង។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅសាកសួរដល់កន្លែងកើតហេតុ និងបានសម្របសម្រួបភាគីខាងសងខាង ចុងក្រោយភាគីទាំង២ក៏ត្រូវគ្នាវិញ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ Post Newsថា ចំណែកជនបង្កជាប្តី ដែលជាមន្ត្រីនគរបាលស្រុកតាវែង ត្រូវបានថ្នាក់លើដាក់វិន័យតាមច្បាប់កងកម្លាំងចំនួន៣ខែ៕
មតិយោបល់