បាត់ដំបងៈ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៥៧ ស្ថិតភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក MAZDA ពណ៌ត្រេអី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 07.2.0845 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ខណៈមកដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1I-5667 បើកបរដោយឈ្មោះ ឡាយ ស៊េរីរិទ្ធ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិជ្រៃ២ ស្រុកមោងឬស្សី ខេត្តបាត់ដំបង (របួសធ្ងន់) រួមដំណើរដោយឈ្មោះ គក់ ភេទប្រុស អាយុប្រហែល ២៤ ឆ្នាំ មានទីលំនៅភូមិ/ឃុំខាងលើ(ស្លាប់)។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ចំណុចខាងលើ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូគោក ចំណែកអ្នករបួសបញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យ៕



មតិយោបល់