បាត់ដំបងៈ នៅវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ មានករណី
រថយន្តដឹកទំនិញមួយគ្រឿង កំពុងតែធ្វើដំណើរ ស្រាប់ឆ្លងចរន្តអគ្គិសនីឆេះគ្មានសល់ ធ្វើឲ្យតៃកុងជាជនជាតិវៀតណាម និងកម្មករជាជនជាតិខ្មែរ រត់គេចខ្លួនចេញទាន់ នៅលើផ្លូវចំណុចភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។
រថយន្ដដែលឆេះមានម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ3D-6814 បើកបរដោយឈ្មោះ វៀង យាំងកូក ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនជាតិវៀតណាម មុខរបរអ្នកស៊ីឈ្នួលបើករថយន្ដ និងអ្នករួមដំណើរជាកម្មករ៣នាក់ទៀត។
មូលហេតុ កម្មករជក់បារីធ្វើឲ្យរាលឆេះថង់ខ្ចប់ផ្លែស្វាយ នៅក្នុងរថយន្ដ ទើបបង្កជាអគ្គិភ័យឆាប់ឆេះរថយន្តតែម្តង៕
មតិយោបល់