ព្រះសីហនុៈ មុខសញ្ញាពូកែដើរគាស់ផ្ទះ និងលួចទ្រព្យសម្បិត្តប្រជាពលរដ្ឋត្រូវនគរបាលចាប់បាន ក្រោយពីធ្វើសកម្មភាពគាស់បន្ទប់ជនបរទេស កាលពីវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះសំណាក់ ប៌ិច អ៊ី ហ្ស៉ី ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះ សង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់លេខ១។ ចំណែកឯជនរងគ្រោះឈ្មោះ DIEGO IGNACIO ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរទេសចរណ៍កាន់លិខិឆ្លងដែនលេខ PO9101015 ។
ប្រភពបន្តថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌបានសហការជាមួយនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវ ចាប់បានជនសង្ស័យ និងដកហូតវត្ថុតាងរួមមាន៖ កាបូបចំនួន០៦, ម៉ាស៊ីនថត ម៉ាកKODAK មួយគ្រឿង, អាយផេត១គ្រឿង, ទូរស័ព្ទម៉ាក SAMSUNG 3Gមួយគ្រឿង និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលខេត្តព្រះសីហនុឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបន្តតាមនិតិវិធី៕
មតិយោបល់