ព័ត៌មានជាតិ

និស្សិត​ស្រី​អង់គ្លេស​បោះបង់​ការសិក្សា ទៅ​ធ្វើ​ជា​ប្រពន្ធ​ក្រុម​ឧទ្ទាម​អ៊‌ិស្លាម​បង្កើត​រដ្ឋ ធ្វើឲ្យ​គ្រួសារ​ឈឺចាប់​យ៉ាងខ្លាំង​​​​

​នាង Aqsa Mahmood អាយុ​១៩​ឆ្នាំ បាន​បោះបង់​ចោល​ការសិក្សា ចោល ក្រុមគ្រួសារ ធ្វើដំណើរ​ទៅកាន់​ប្រទេស ស៊ី​រី ដើម្បី​រៀបការ​ជាមួយ​ក្រុម​ឧទ្ទាម អ៊ីស្លាម​បង្កើត​រដ្ឋ ។ ការសម្រេច​របស់ នាង បានធ្វើឱ្យ​ក្រុម​គ្រួសារ​ទាំងមូល​មាន ការឈឺចាប់​យ៉ាងខ្លាំង ហើយ​ជីវិត​របស់ នាង​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ជា​រៀងរហូត ។ នៅក្នុង​សន្និសីទ​កាសែត​នៅ​ទីក្រុង Glasgow ប្រទេ​សស្កុ​ត​ឡែន ឪពុកម្ដាយ របស់​នាង Aqsa Mahmood បង្ហាញ​ពី ការ​ខូចចិត្ដ​យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឱ្យ កូនស្រី​វិលត្រឡប់​មក​ផ្ទះ​វិញ រស់នៅ ជួបជុំ​ឪពុកម្ដាយ​ក្រោយ​ពេល​ក្រុម ISIL ផ្សព្វផ្សាយ​ពី​ឃ្លីប​វីដេអូ​ពី​ការសម្លាប់ជ​ន ជាតិ​អង់គ្លេស ។
2014-09-17_161145
​នៅ​មុនពេល​ដែល​នាង Aqsa Mah mood សម្រេច​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស ស៊ី​រី រៀបការ​ជាមួយ​ក្រុម ISIL នាង ក៏​បាន​ស្នើ​ដល់​បងប្អូន​ស្រី​គេង​ជាមួយគ្នា លើ​គ្រែ​មួយ​យ៉ាង​ធំ ដូច​ជា​សញ្ញា​នៃ​ការ លាគ្នា​ទៅ​ឆ្ងាយ​ជា​រៀងរហូត​។ ឪពុកម្ដាយ របស់​នាង​ក៏​មាន​អារម្មណ៍​យល់ឃើញ​បែប នោះដែរ ថា​ពិតជា​មាន​រឿង​អ្វី​កើតឡើង ចំពោះ​កូនស្រី​របស់​គាត់ ។ រយៈពេល​៤​ថ្ងៃ​ក្រោយមក នាង​បាន ទូរស័ព្ទ​ប្រាប់​ម្ដាយ​ថា នាង​បាន​ធ្វើដំណើរ ទៅកាន់​ប្រទេស​ស៊ី​រី តាម​ច្រកព្រំដែន ប្រទេស​ទួរគី ពេល​នោះ​ឪពុកម្ដាយ​នាង មាន​ការឈឺចាប់​យ៉ាងខ្លាំង ។ នាង​បាន បញ្ជាក់ថា នាង​ចង់​ក្លាយជា​អ្នក​លះបង់ ដើម្បី​សាសនា ។ នាង​បាន​គាំទ្រ​ក្រុម ISIL ដោយ​អំពាវនាវ​ឱ្យ​បើក​ការ​វាយ ប្រហារ​មក​បណ្ដា​ប្រទេស​លោកខាងលិច​។ កន្លងមក​ក្រុម ISIL បានប្រកាស​ជ្រើស រើស​ស្ដ្រី​នៅ​លីវ ស្ម័គ្រចិត្ដ​ធ្វើជា​ភរិយា របស់​ក្រុម​ឧទ្ទាម ។ ការជ្រើសរើស​នោះ ធ្វើឡើង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត បានធ្វើ ឱ្យ​ស្ដ្រី​ជា​ច្រើន​បាន​សម្រេចចិត្ដ​ក្លាយជា ប្រពន្ធ​ក្រុម​ឧទ្ទាម​បានដែរ​៕​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់