ភ្នំពេញៈ កាលពីវេលាម៉ោង៧ព្រឹកដល់ម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងផ្នែកចរាចរណ៍សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានធ្វើការឃាត់ ម៉ូតូសរុបបានចំនួន១៧គ្រឿងក្នុងនោះមាន៖ ម៉ូតូអត់មួក ១១គ្រឿង, ម៉ូតូអត់កញ្ចក់៤គ្រឿង និងម៉ូតូអត់ស្លាកលេខ២គ្រឿង នាំមករក្សាទុកនៅអធិការខណ្ឌដើម្បីធ្វើការផាកពិន័យតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់