ព័ត៌មានជាតិ

គួរឲ្យខ្លាចកើតឡើងមិនបានត្រៀមទុក! បាក់ដីច្រាំងទន្លេធ្លាក់ផ្ទះប្រជាពលរដ្ឋ៥ខ្នងនៅខេត្តកណ្តាល

កណ្តាលៈ មានករណីបាក់ស្រុតដីធ្លាក់ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងចូលក្នុងទន្លេ រងការខូចខាតតែសំណាងមិនមានអ្នកណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៤០នាទី យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិព្រែកអញ្ជាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ករណីបាក់ស្រុតដីខាងលើនេះ បណ្តាលឲ្យខូចខាតផ្ទះចំនួន៥ខ្នង ៖
ទី១-ឈោ្មះ ជា វិរៈ ភេទប្រុស អាយុ៤៧ឆ្នាំ មានសមាជិកចំនួន៤នាក់ ស្រី២នាក់ ទីលំនៅភូមិព្រែកអញ្ជាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
ទី២-ឈ្មោះ សែន វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ សមាជិកចំនួន៥នាក់ ស្រី២នាក់ ទីលំនៅភូមិព្រែកអញ្ជាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
ទី៣-ឈ្មោះ អ៊ីន ចាន់ថុល ភេទស្រី អាយុ៦៧ឆ្នាំ មានសមាជិកចំនួន៣នាក់ ស្រីម្នាក់​ទីលំនៅភូមិព្រែកអញ្ជាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
ទី៤-ឈ្មោះ​ សៀង សារឿន ភេទស្រី អាយុ៦០ឆ្នាំ មានសមាជិកចំនួន៣នាក់ ស្រី២នាក់ ទីលំនៅភូមិព្រែកអញ្ជាញសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
ទី៥-ឈ្មោះ សួន សុខហាក់ ភេទប្រុស អាយុ៣៨ឆ្នាំ មានសមាជិកចំនួន៤នាក់ ស្រី២នាក់ ទីលំនៅភូមិព្រែកអញ្ជាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល៕

មតិយោបល់