ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីសម្លាប់មិត្តភក្តិយកម៉ូតូទៅលក់ដើម្បីបានលុយចូលដណ្តឹងប្រពន្ធ នៅខេត្តតាកែវ…

កំពង់ស្ពឺ:ប្រភពយោងតាមផេកផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ព្រោះតែអូនបង្ខំយកលុយបណ្តាការ
ទើបបងសម្លាប់មិត្តភក្តិយកម៉ូតូទៅលក់) កាលពី
ថ្ងៃទី១៤.១១.២០២៣ ដោយបានការដឹកនាំ
អង្អុលបង្ហាញពីលោកស្នងការ និងមានការសម្រប
សម្រួល ពីឯកឧត្តមព្រះរាជអាជ្ញា ។
កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់ជនរងគ្រោះប្លន់យកម៉ូតូបានហើយ ។
ដូចមានរបាយការណ៍ដូចខាងក្រោម:
-កាលពីថ្ងៃទី១៤.១១.២០២៣វេលាម៉ោង
០៧និង ៤០នាទី មានប្រជពលរដ្ឋ បានប្រទះ
ឃើញសាកសពដេកថ្កាប់មុខ នៅក្នុងទឹកថ្លុក
ខាងជើងរោងម៉ាស៊ីនកិនស្រូវ ភូមិ
ស្រះកៃវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។សពជនរងគ្រោះឈ្មោះណយ ចាន់ណៃ
ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ លំ
នៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។
តាមការពិនិត្យ របស់នគរបាលការិ.បច្ចេកទេសវិទ្យាសាស្រ្ត សពជនរងគ្រោះមានស្លាកស្នាមអា កពីមុខជិតដាច់ ស្នាមចាក់គល់ក១កាំបិត – ឆ្អឹងជំនីរធ្វេង៥កាំបិត-កំភួនដៃឆ្វេង១កាំបិត-ខ្នងដៃឆ្វេង១
កាំបិត ។
-បន្សល់កន្លែងកើតហេតុ:កាំបិតចុងស្រួចដង
ជ័រពណ៌ខ្មៅ ស្រា៦កំប៉ុង ។
-តាមការបភ្លឺពីម្តាយជនរងគ្រោះ មានបាត់ម៉ូតូ
HONDA C125ស៊េរី២០២៣ពណ៌ខ្មៅ ។
សន្និដ្ឋាន:ជាករណីឃាតកម្មគិតទុកជាមុន (សម្លាប់យកម៉ូតូ)
ជនសង្ស័យស្គាល់គ្នានឹងជនរងគ្រោះ។
-ក្រោយពីកំណត់ជនសង្ស័យ បានកម្លាំងការិ.
នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលក្រងឧដុង្គម៉ែជ័យ ដេញតាមបង្រ្កាប ជន
សង្ស័យដល់ភ្នំពេញហើយជនសង្ស័យបាន ជិះរថ
យន្តឈ្នួល គោលបំណងគេចទៅខេត្តពោធិសាត់
មកដល់ចំនុចស្ពានព្រែកក្តាម ផ្លូវជាតិលេខ៥ បាន
សហការជាមួយនគរបាលស្រុកពញាឮ ឃាត់ខ្លួន
ជនសង្ស៏យបាន:
-ឈ្មោះពេជ្រ រ៉ាវី ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិ
ត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល មុខរបរ:កម្មកររោងចក្រ ។
ជនសង្ស័យបានសារភាពថា ពិតជាបានចាក់និងអា ក សម្លាប់ជនរងគ្រោះយកម៉ូតូ ដើម្បីលក់យកលុយទៅដណ្តឹងប្រពន្ធ នៅខេត្តតាកែវ ។
រីឯម៉ូតូជនរងគ្រោះ យកទៅលក់នៅភ្នំពេញ តែ
ពុំមានអ្នកទិញ បានទុកចោលនៅផ្សារនាគមាស។
បានបន្តរកឃើញម៉ូតូ ជនរងគ្រោះ ដែលជន
សង្ស័យយកទៅស៊ីគ្រឿង បូមមុខក្រោយ កុងទ័រ
ស៊ីម៉ាំង កាបាំង ហើយផ្លុងទុកចោលនៅផ្សារនាគមាស ។

មតិយោបល់