កណ្តាលៈ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពអណ្តែតទឹកទន្លេ នៅ ភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ហ៊ីម គ្រន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករឡានដឹកអុស មានទីលំនៅភូមិតាំងក្រង ឃុំ ស្វាយជុក ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង។
នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ថាមានសាកសពអណ្ដែតទឹកទន្លេបាសាក់ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានចងអូសយកមកក្បែរច្រាំងទន្លេ ហើយរាយការណ៍ជូនលោកអធិការ ដើម្បីសុំកម្លាំងជំនាញចុះពិនិត្យ។
បន្ទាប់មកកម្លាំងជំនាញពិនិត្យហេតុស្រុក សហការជាមួយ ប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ គ្រូពេទ្យឃុំ នឹងមេភូមិ ធ្វើការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
សន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។
តាមការបញ្ជាក់របស់ក្រុមគ្រួសារសពថា: ជនរងគ្រោះមានជំងឺសរសៃប្រសាទ ហើយបាត់ខ្លួនតាំងពីថ្ងៃទី១៤.១២.២០១៨ ពេលដែលទម្លាក់អុសអស់ពីលើឡាន នៅរោងចក្រឃុំសិត្បូ ស្រុកស្អាង។ ក្រោយពីពិនិត្យរួច សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់