កំពង់ស្ពឺៈ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ កងកម្លាំងនគរបាល ជំនាញអន្ដរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានចេញប្រតិបត្ដិការជួយអន្ដរាគមន៍ពន្លត់អគ្គិភ័យឆេះនៅទីតាំងឡសម្ងួតស្រូវ របស់ក្រុមហ៊ុន ហ្គោឌិនរាយ ស្ថិតនៅក្នុងភូមិតាឡាក់ ឃុំក្សេមសាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការខាងលើនេះតាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុកឧដុង្គ ថាអាចបណ្ដាល មកពីខ្ទាតផ្កាភ្លើងផ្សាដែកនៅខាងលើដំបូលក្បែរឡតសម្ងួត ដោយសារទីតាំងនោះមានកន្ទក់ ទើបធ្វើឲ្យមានការឆាបឆេះតែម្ដង។ ភ្លើងបានឆេះរថយន្ដមួយគ្រឿងដែលចតទុកក្បែរនោះ ផ្ទុះ បែកផ្កាភ្លើងកាន់តែធំ ក្នុងហេតុការណ៍ឆេះទីតាំងឡសម្ងួតស្រូវ នេះបង្កអោយខូចខាតសម្ភារៈ រថយន្ត និងស្លាប់មនុស្ស២នាក់ របួសធ្ងន់ចំនួន៤នាក់ (យោងតាមរបាយការណ៍បឋម)ដោយបានការបញ្ជាផ្ទាល់និងចង្អុលការណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានយកចិត្ដទុកដាក់និងបញ្ជាឲ្យជំនាញត្រូវតែខិតខំប្រឹងឲ្យអស់លទ្ធភាព ដើម្បីគ្រប់គ្រងស្ថានការណ៍អោយបាន ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យនេះ មធ្យោបាយជួយសង្គ្រោះគឺប្រើប្រាស់រថយន្ដទឹកចំនួន ១០ គ្រឿង មកពីបណ្ដាអង្គភាព ស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ អធិការស្រុកឧដុង្គ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រុមហ៊ុនឯកជន និងម្ចាស់ទីតាំងផ្ទាល់ផងដែរ រយៈពេលជាង ៣ម៉ោងទើបស្ថានការបានថមថយនិងឈានទៅការគ្រប់គ្រងជាបន្ដបន្ទាប់ទៅរកសភាពដើមវិញ៕
មតិយោបល់