ព័ត៌មានជាតិ

Update៖ ហ៊ីយ៉ាន់ដាយក្រុមហ៊ុនSP បុកជាមួយឡិចស៊ីស ឆេះខ្ទេចមនុស្ស៣នាក់របួស

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយរបស់ក្រុមហ៊ុនSP បុកជាមួយរថយន្តឡិចស៊ីស បណ្តាលឲ្យឆេះខ្ទេច និងមនុស្ស៣នាក់ទៀតរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង២០នាទីយប់ ថ្ងៃ១៩ ខែធ្នូ​ ឆ្នាំ២០១៨ នៅចំណុចគីឡូម៉ែត្រ​២៩-៣០ លើកំណាត់ផ្លូវជាតិលេខ៤ ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង​ម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ក្រហម បើកបរដោយឈ្មោះ​ ម៉ូ ភេទ​ប្រុស អាយុ​ ២៥ឆ្នាំ​ ជនជាតិខ្មែរ​ជារបស់ក្រុមហ៊ុនSP ដែលឈប់​នៅត្បូងផ្លូវបានបត់ឆ្លងផ្លូវត្រឡប់ទៅទិសខាងលិចវិញ ស្របពេលដែលបត់នោះ មានរថយន្ត​១គ្រឿងម៉ាក​ឡិចស៊ីសRX៣០០ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2H-6350 បើកបរដោយឈ្មោះ​ ស៊ឹម​ វុទ្ធី​ ភេទប្រុស អាយុ២៥ឆ្នាំ ​ជនជាតិខ្មែរ ទីលំនៅ​ភូមិកោះទ្រមូង​ ឃុំបឹងសាលាខាងជើង​ ស្រុក​កំពង់ត្រាច ខេត្តកំពត​ ដែលបើកមក ពីទិសខាងលិចទៅទិសខាងកើត​ បណ្ដាលឲ្យបុកចំពាក់កណ្ដាលរថយន្តឆ្លងផ្លូវនោះ​ តែម្ដង។

តាមការសន្និដ្ឋាន ករណីនេះបណ្តាលមកពី អ្នកបើកបរ​រថយន្តហ៊ីយ៉ាន់ដាយ បត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។ បច្ចុប្បន្នវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់