ព័ត៌មានជាតិ

ព្យុះទី១ ប្រចាំឆ្នាំ២០១៦ មិនមានឥទ្ធិពលលើកម្ពុជា

ភ្នំពេញៈ តាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយម នៅមុននេះ១០នាទី ឲ្យដឹងថា ព្យុះទី១ ឈ្មោះ NEPARTAK ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននៅប្រទេសហ្វីលីពីនោះ បច្ចុប្បន្ន បាន និងកំពុងធ្វើដំណើរទៅទិសពាយ័ព្យ ប៉ុន្តែព្យុះនេះ មិនមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ឡើយ។

ទោះយ៉ាងណា សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលចេញផ្សាយនៅរសៀលថ្ងៃទី៦ ខែកក្កដានេះ ក៏បញ្ជាក់ផងដែរថា ថ្វីត្បិតព្យុះ Nepartak មិនមានឥទ្ធិពលមកលើកម្ពុជា ប៉ុន្តែកម្លាំងស្រូបរបស់វាបានធ្វើឲ្យមានភ្លៀងនៅក្នុងប្រទេសថយចុះបន្តិច ពិសេសខេត្តនៅជាប់ជួរភ្នំក្រវាញ ដូចជា ខេត្តកំពង់ស្ពឺ តាកែវ កំពត និងភាគខាងលិច នៃខេត្តកណ្ដាល។

ដោយឡែក ខេត្តដទៃទៀត និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប ភ្លៀងនឹងនៅតែបន្តធ្លាក់រាយប៉ាយច្រើនដដែលរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦៕

មតិយោបល់