ព័ត៌មានជាតិ

ខ្លោចចិត្ត! សល់១៧ថ្ងៃចូលរោងការជិះម៉ូតូដើរចែកសំបុត្រការ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ សល់តែខាងស្រីយំបោកប្រាណដូចអកព្រាត់គូ

ភ្នំពេញៈ បុរសម្នាក់សល់១៧ថ្ងៃទៀតចូលរោងការជាមួយគូដណ្តឹងទៅហើយ បែរជាអកុសលជិះម៉ូតូទាក់ដៃចង្កូតជាមួយរ៉ឺម៉ក ដួលចូលក្រោមរថយន្តកិនស្លាប់យ៉ាងរន្ធត់ សល់តែគូដណ្តឹងយំបោកខ្លួនដូចអកព្រាត់គូ ។

ករណីនេះកើតឡើងនៅម៉ោង១យប់ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ​ផ្លូវ​២១៧ ​សង្កាត់​ស្ទឹងមានជ័យ​៣ ​ខណ្ឌ​​មានជ័យ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ និល សីហា មុខរបរ គ្រូបង្វឹក​​ល្បុក្កតោ​ បច្ចុប្បន្នស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូជាមួយបុរសម្នាក់ទៀត ទើបតែត្រឡប់មកពីចែកសំបុត្រអាពាហ៍ពិពាហ៍។

ក្រោយកើតហេតុ រថយន្តនិងរ៉ឺម៉កបានបើកគេចខ្លួនបាត់អស់ពីកន្លែងកើតហេតុ សល់តែម៉ូតូជនរងគ្រោះនិងសពតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក រង់ចាំស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយគ្នាតាមច្បាប់និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់