ព័ត៌មានអន្តរជាតិ

អាមេរិក ដកកងទ័ពចេញពីស៊ីរី ក្រោយការបរាជ័យរបស់ IS

អាមេរិកៈ រដ្ឋបាលលោក ត្រាំ បានឲ្យដឹងថា កងទ័ពអាមេរិក កំពុងត្រូវបានដកចេញពីប្រទេសស៊ីរី បន្ទាប់ពីប្រធានាធិបតី បាននិយាយថា ក្រុមរដ្ឋអ៊ិស្លាម (IS) ត្រូវបានបរាជ័យ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។

មន្ទីរបញ្ចកោណ បាននិយាយថា « ខ្លួនកំពុងធ្វើការផ្លាស់ប្តូរ ទៅកាន់ដំណាក់កាលបន្ទាប់ នៃយុទ្ធនាការ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ»។

ទាហានអាមេរិក ២,០០០ នាក់ បានប្រតិបត្តិការកច្ចាត់ពួក IS ជាច្រើននៅភាគខាងជើង និងខាងកើតស៊ីរី ប៉ុន្ដែនៅតែមានពួកសកម្មប្រយុទ្ធសេសសល់នៅទ្បើយ។

បញ្ហានេះដែរ ត្រូវបានគេគិតថា ក្រុមមន្រ្តីការពារជាតិ ចង់រក្សាវត្តមានយោធារបស់អាមេរិក ដើម្បីធានាថា IS នឹងមិនត្រូវបានបង្កើតសារជាថ្មីម្ដងទៀត។

ក្នុងនោះក៏មានការព្រួយបារម្ភផងដែរថា ការដកកងទ័ពចេញរបស់អាមេរិក នឹងជះឥទ្ធិពលនៅស៊ីរី រួមទាំងតំបន់ដ៏ធំទូលាយផ្សេងទៀត នៅក្នុងប្រទេសនេះ ដែលកំពុងមានវត្តមានទាហានរុស្ស៊ី និងអ៊ីរ៉ង់៕

មតិយោបល់