ភ្នំពេញៈ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាមេគង្គ នៅរសៀលថ្ងៃទី៥ ខែកក្កដានេះ បានរៀបចំសន្និសីទសារព័ត៌មាន «ពិធីប្រកាសសហគ្រិនវ័យ ឆ្នើមទាំង ១២ រូប» នៃពានរង្វាន់សហគ្រិន វ័យក្មេងកម្ពុជា ឆ្នាំ២០១៦។ សន្និសីទសារព័ត៌មាននេះ រៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ចាប់ពីវេលាម៉ោង១:៣០នាទី ដល់ម៉ោង៤:៣០នាទីរសៀល។
សហគ្រិនដែលជាប់នៅក្នុងវគ្គជម្រុះទាំង១២រូប នឹងមាឱកាសបានផ្សព្វផ្សាយអំពីមុខរបរ ភាពជោគជ័យនៅលើអាជីវកម្មរបស់ខ្លួនទៅកាន់បណ្តាសហគ្រិននិងសាធារណជនទូទៅតាមវេទិការនានា និងនៅតាមបណ្តាញសង្គម។ មិនតែប៉ុណ្ណោះ សហគ្រិនអាចទំនុកចិត្តក្នុងនាមជាម្ចាស់អាជីវកម្មវ័យក្មេងមួយរូបក្នុងការលើកស្ទួយសេដ្ឋកិច្ចនៅកម្ពុជា។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់បណ្តាសហគ្រិនវ័យក្មេងកម្ពុជាឱ្យមានឱកាសចូលរយមបង្ហាញសមត្ថភាពចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិ ក៏ដូចជាលើកម្ពស់សហគ្រិនត្រៀមខ្លួនក្នុងការដណ្តើមយកពានរង្វាន់ផ្សេងៗទៀតនៅលើឆាកអន្តរជាតិផងដែរ។ លើសពីនេះ សហគ្រិននឹងទទួលឧត្តមភាពក្នុងការស្វែងរកដៃគូអាជីវកម្ម ឬ អ្នកវិនិយោគក្នុង និងក្រៅប្រទេស។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ នៃការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេង៕







មតិយោបល់