ព័ត៌មានជាតិ

(ព័ត៌មានបឋម)​៖ រថយន្តធុនធំ បុកជាមួយរថយន្តឡិចស៊ីសស៊េរីទំនើបស្លាកលេខ ភ្នំពេញ 2T-8971 និងរថយន្តស៊ាំយ៉ុងស្លាប់ម្នាក់ របួស៣នាក់!

កំពង់ឆ្នាំង: យោងតាមប្រភពព័ត៌មានបឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត៣គ្រឿង បានបុកគ្នាជាបន្តបន្ទាប់ ក្នុងនោះមានរថយន្តធុនធំ រថយន្តស៊ាំយ៉ុង និង១គ្រឿងទៀតរថយន្តឡិចស៊ីសស៊េរីនើប ពាក់ស្លាកលេខ ភ្នំពេញ 2T-8971 បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិ​ពង្រ​ ឃុំ​ពង្រ​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​។​

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់