ត្បូងឃ្មុំៈ ករណីហិង្សាកាប់ចាក់គ្នាមួយបានកើតឡើង បន្ទាប់ពីក្មេងស្ទាវ២ក្រុមផឹកស៊ីស្រវឹងផ្ទុះហិង្សាដេញកាប់គ្នាដូចក្នុងខ្សែភាពយន្តបណ្តាលឲ្យយុវជនម្នាក់រងរបួសសុះសាច់ គួរឲ្យស្ញើបសាច់ រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទីថ្ងៃទី២៥ កញ្ញា ២០១៦ នៅចំណុចមុខវត្តដារ ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នជនរងគ្រោះនៅមិនទាន់ត្រូវបានគេស្គាល់ពីអត្តសញ្ញាណនៅឡើយនោះទេ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក ចំណែកជនបង្ករត់គេចខ្លួនបាត់ស្រមោល ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រហូតមកទល់ពេលនេះសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ ដើម្បីឈានទៅដល់ឃាត់ខ្លួនជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់និតិវិធីច្បាប់ ៕
មតិយោបល់