ព័ត៌មានអន្តរជាតិ

លោក ពូទីន នឹងធ្វើសន្និសីទសារព័ត៌មានប្រចាំឆ្នាំលើកទី១៤ នៅថ្ងៃព្រហស្បតិ៍នេះ

រុស្ស៊ីៈ ព្រឹត្តិការណ៍សម្រាប់សន្និសីទសារព័ត៌មា ប្រចាំឆ្នាំនេះ នឹងមានអ្នកកាសែតយ៉ាងច្រើនចូលរួម ចាប់តាំងពីការបង្កើតវាទ្បើង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន នឹងធ្វើសន្និសីទសារព័ត៌មានចុងឆ្នាំរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ ហើយវានឹងក្លាយជាព្រឹត្តិការណ៍ដំបូង ចាប់តាំងពីការចាប់ផ្តើមអាណត្តិប្រធានាធិបតីថ្មីរបស់លោ ពូទីន កាលពីខែឧសភា។

លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បានកត់សម្គាល់អំពីព្រឹត្តិការណ៍នេះថា ការច្នៃប្រឌិតថ្មីៗ ទំនងជាមិនមាន នៅក្នុងព្រឹត្តិការណ៍នេះទេ ។

ដោយលោក Peskov បានប្រាប់ក្រុមអ្នកកាសែតថា គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើតទំនាក់ទំនង រវាងអ្នកកាសែត ក៏ដូចជាសហព័ន្ធ អ្នកនៅក្នុងតំបន់ និងក្រៅប្រទេស រួមទាំងប្រមុខរដ្ឋផងដែរ៕

មតិយោបល់