ព្រះសីហនុៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីកម្មករធ្វើអគ្គិសនីខេត្តព្រះសីហនុចំនួន ២នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅម្តុំសណ្ឋាគារស៊ីយ៉ាអ៊ូ ក្នុងក្រុម២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ចំពោះអត្តសញ្ញាណសពជនរងគ្រោះទាំង២ខាងលើ រួមទាំងមូលហេតុនៃការឆក់ចរន្តអគ្គិសនីនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកនៅវត្តក្រោម ដើម្បីស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់