កំពង់ស្ពឺៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានមកសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដោយមានការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ទី១ឈ្មោះ សាក់ ភារិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ទី២ឈ្មោះ អឿង ភត្រា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកាយ៉េវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី៣ឈ្មោះ សង សំអុល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៤ឈ្មោះ ហ៊ន មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភូមិកំណប់ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។ ទី៥ឈ្មោះ ទូច គន្ធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាំងជីម៉ែល ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ និងទី៦ឈ្មោះ ហ៊ន សុខហ៊ីម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចក ឃុំបែកចក ស្រុកអង្គស្នួល ខេត្តកណ្តាល។
កម្លាំងបានដកហូតបានវត្ថុតាង សម្ភារៈរួមមាន៖ ម្សៅក្រាមសថ្លាចំនួន៤កញ្ចប់, ម៉ូតូ៤គ្រឿង, ដាវ១,ទូរស័ព្ទ៥គ្រឿង, សម្ភារៈសេពនឹងវេចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសម្ភារៈទាំងអស់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសីបានប្រគល់ទៅឲ្យកម្លាំងកងរាជអាវុធហត្ថ ខេត្តតាកែវដើម្បីបន្តនីតិវិធីតាមច្បាប់៕
មតិយោបល់