កំពង់ធំៈ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជម្លោះដែលខឹងនឹងការចាប់គោស៊ីស្រូវ បាននាំអោយមានការវាយតប់គ្នាបណ្តាលអោយបុរស អាយុ៧០ឆ្នាំម្នាក់ រងរបួសបែកក្បាលក្នុងហេតុការណ៍មួយកើតឡើងក្នុងខេត្តកំពង់ធំ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអោយដឹងថា ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១៩ធ្នូ វេលាម៉ោង ១២និង១០នាទីរសៀល នៅចំណុចវាលស្រែ ខាងកើតភូមិថ្លា ឃុំច្រនាង ស្រុកបារាយណ៍។ សេចក្តីរាយការណ៍បន្តថា បុរសអាយុ៧០ឆ្នាំឈ្មោះ សូវ ណាំឈាង បានបាត់គោដែលត្រូវបុរសអាយុ៥៦ឆ្នាំឈ្មោះ យឹមរ៉ា បានចាប់ចង ដោយសារតែសត្វគោនោះ បានចូលមកស៊ីស្រូវក្នុងស្រែរបស់គាត់។ អ្នកទាំង២ គឺជាអ្នកភូមិរស់នៅជាមួយគ្នា។ បុរសអាយុ៧០ឆ្នាំ ពេលបានឃើញគោរបស់ខ្លួនត្រូវគេចងទុក ក៏បានចូលទៅយកគោ និងក៏មានការទាស់សម្តីគ្នា រហូតឈានដល់ប្រើអំពើហិង្សាប្រើស្នឹងគោ វាយបុរសម្ចាស់គោបែកក្បាល និងរងរបូសជើងជាទម្ងន់។
សមត្ថកិច្ចបានហៅការការវាយម្ចាស់គោនេះថា ជាអំពើចេតនា និងបានឃាត់ខ្លួនជនសង្ស័យ យឹមរ៉ា ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់