ព័ត៌មានជាតិ

ករណីឃាតកម្ម! ជនសង្ស័យម្នាក់ ប្រើដំបងវាយទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កំពត: នៅវេលាម៉ោង១៩ និង០០នាទីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីឃាតកម្ម (ដោយដំបង) នៅចំណុចកែងផ្លូវបេតុង ភ្នំសេដាអោន ស្ថិតក្នុងភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។

ជនរងគ្រោះឈ្មោះ ឃាង តាត់ ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។ ចំណែកឯជនសង្ស័យឈ្មោះ សុខ ប្រុស ភេទ ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិក្រោល ឃុំគោគចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធើ្វសកម្មភាព យកដំបងឈើមូលវាយជនរងគ្រោះ ត្រូវចំក្បាល និង មុខបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ជនរងគ្រោះបានស្លាប់នៅវេលាម៉ោង១៣និង ០០នាទី ឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ។

ក្រោយបានទួលព័ត៌មាន កម្លាំងអន្តរាគមន៍ស្រុកទឹកឈូ បានសហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលត្រពាំងព្រីង និងកងរាជអាវត្ថុហត្ថស្រុកទឹកឈូ បានឃាត់ខ្លួនជនសង្ស័យ បញ្ជួនទៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់