Post News Media ព័ត៌មានជាតិ ចូលម៉ាស្សា ស្...

ចូលម៉ាស្សា ស្រាប់តែលួចកាបូបរត់ ចុងក្រោយជាប់ខ្នោះ!

ពោធិ៍សាត់: នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចកាបូប នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ គាវ ស្រីម៉ាន់ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​។
​ចំណែកជនសង្ស័យ​ឈ្មោះ ថន សុភាថុន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នៅមុនពេលកើតហេតុ ជនសង្ស័យ បានចូលទៅបម្រុងម៉ាស្សាមិនទាន់បានម៉ាស្សាក៏ចេញមកវិញ លួចកាបូបលុយរត់ដេញចាប់បាន។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅការិ,នប,ព្រហ្មទណ្ឌកម្រិតស្រាលតាមបញ្ជាលោកព្រះរាជអាជ្ញាតន់ សីហតេជ ចាត់ការតាមច្បាប់៕