ភ្នំពេញៈ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារថ្មី តែសំណាងល្អត្រូវបានប្រជាពលរដ្ឋជួយទាន់ កាលពីវេលាម៉ោង៤និង៥នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។
តាមប្រភពព័ត៌មានពីបុរសជាពលរដ្ឋម្នាក់បានឲ្យដឹងថានៅមុនពេលកើតហេតុគាត់កំពុងតែចងឬស្សីនៅក្នុងទន្លេរហើយស្រេកទឹកក៏ចេញទូកទៅរកទឹកហូបក៏ស្រាប់តែឃើញជនរងគ្រោះខាងលើលោតទម្លាក់ខ្លួនពីលើស្ពានជ្រោយចង្វារថ្មី(ស្ពានខាងជើង)ចុះមកក្នុងទឹកទន្លេ ទើបគាត់បានស្រែកថាជួយផងៗដោយអណ្តែតចេញពីកន្លែងកើតហេតុបានប្រហែល១០០ម៉ែត្រ គាត់និងកូន២នាក់ទៀតក៏ចេញទូកទៅជួយស្រង់មកលើគោកតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយមន្ទីរពេទ្យកាលម៉ែតដឹកទៅយកទៅសង្គ្រោះ៕
មតិយោបល់