ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប១គ្រឿង មិនដឹងអ្នកបើកខឹងនរណា ដកកាំភ្លើងបាញ់មេឃ១គ្រាប់ ផ្អើលសមត្ថកិច្ចមូលដ្ឋាន

ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស មិនដឹងថា ធ្វើដំណើរមកពីណា ហើយខឹងអ្នកណានោះទេ បានបើកបរយ៉ាងលឿន មកទីតាំងកើតហេតុ ដកកាំភ្លើងបាញ់មួយគ្រាប់ឡើងលើ បណ្តាលឲ្យផ្អើលដល់សមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២១៧ ត្រង់ចំណុចក្បែរលីហួរប្តូរប្រាក់ ស្ថិតក្នុងសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុនេះ គេបានឃើញរថយន្តស៊េរីទំនើប១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស មិនចាំផ្លាក មិនដឹងថា មានកំហឹងឬឈ្លោះគ្នាជាមួយអ្នកណានោះទេ បានបើករថយន្តយ៉ាងលឿន មកដល់ចំណុចក្បែរនឹងលីហួរប្តូរប្រាក់ បានបើកកញ្ចក់រថយន្ត ហើយដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួន១គ្រាប់ បណ្តាលឲ្យផ្អើលមនុស្សម្នាពេញផ្លូវ ព្រមទាំងសមត្ថកិច្ចចុះមកកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច ក៏បានធ្វើការស្រាវជ្រាវ រកសំបកគ្រាប់ដែលខ្មាំងកាំភ្លើងបានបាញ់ តែរកមិនឃើញ ទើបរង់ចាំព្រឹកស្អែក នឹងឆែកកាំម៉ារាសុវត្ថិភាពជាបន្តទៀត៕

មតិយោបល់