ព័ត៌មានជាតិ

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាព! កាម៉ារីពីរគ្រឿង ពន្លះគ្នា បណ្ដាលឲ្យរបួសមនុស្ស ៣នាក់

ប៉ៃលិន: កាលពីវេលាម៉ោង ១២ និង ​៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងរថយន្តបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរថយន្តទាំង ០២គ្រឿងខូចខាត និងរបួសស្រាលមនុស្ស ០៣នាក់ នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះទាំង៣នាក់៖
ទី១.ឈ្មោះ​ ប៉ែន យុត ភេទ​ ប្រុស អាយុ ៦៧ឆ្នាំ របួសស្រាល រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើករថយន្តម៉ាក Camery ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-5639 (ខូចខាតរថយន្តផ្នែកខាងឆ្វេង) បើកបរពីលិចទៅកើត។
ទី២.ឈ្មោះ លឹម លាងហុង ភេទ ប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិដីថ្មី ឃុំសំរោង ស្រុកសំរោង ខេត្ដបន្ទាយមានជ័យ រងរបួសស្រាល បើករថយន្តម៉ាក Camery ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2K-2167 ខូចខាតផ្នែកខាងមុខ បើកបរពីកើតមកលិច។
ទី៣.ឈ្មោះ កែវ ឡៃ ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត រងរបួសស្រាល ជានាក់រួមដំណើរ។

ករណីខាងលើ ត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ចុះធ្វើការវាស់វែង និងយករថយន្តបង្ក ទៅរក្សាទុកនៅស្នងការដ្ឋាន ដើម្បីរង់ចាំធ្វើកាដោះស្រាយ៕

មតិយោបល់