ព័ត៌មានជាតិ

រថយន្តបើកបុកម៉ូតូពីក្រោយ រងរបួសធ្ងន់បុរសម្នាក់ ទាំងព្រឹកនៅខណ្ឌដង្កោ!

ភ្នំពេញ: នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើង រវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចលើផ្លូវ៥០ម៉ែត្រកែង៦០ម៉ែត្រ នៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុសម្នាក់រងរបួសធ្ងន់​។

​នៅមុនពេលកើតហេតុ គេឃើញ​រថយន្តម៉ាក FUSO ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ​3C-3607 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ (បើកបរស្របទិសគ្នាពីលិចទៅកើត)បានបុកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេ​ខ ភ្នំពេញ​1DH-3911 បើកបរដោយឈ្មោះ ណុប សុវណ្ណឌី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិឆ្មាពួន ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (រងរបួសធ្ងន់សម្រាកនៅពហុព្យាបាលសួគារ៍)​។

បច្ចុប្បន្ន រថយន្ត​និង​ម៉ូតូ ត្រូវបានសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​៕

មតិយោបល់