ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយ បែនកង់១០ ដឹកដីមួយគ្រឿង អ្នកបើកបរសង្ស័យអាងថៅកែ ទើបបើករាល់ថ្ងៃល្បឿនលឿនម្លឹងៗ លុះជួបបញ្ហាឧបសគ្គខាងមុខ ដោយបើកបុកជាមួយរថយន្តដឹកបេតុង កំពុងរយ៉ែថយក្រោយ ចូលការដ្ឋាន រួចរេចង្កូតផ្លាតឡើងលើសួនច្បារទ្រូងផ្លូវតែម្តង ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នេះ ។
រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ បែនកង់១០ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0374 ដឹកដីពេញរថយន្ត ។ ចំណែករថយន្តម្ខាងទៀតម៉ាក HOWO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 5A-0971 ដឹកបេតុង ។
មុនកើតហេតុ រថយន្តដឹកបេតុង កំពុងរយ៉ែថយក្រោយ ដើម្បីចាក់បេតុងនៅការដ្ឋានចំណុចខាងលើ ស្រាប់តែរថយន្តដឹកដី គាត់បើកល្បឿនលឿនមិនខ្វល់ ដោយសារមិនមែនរថយន្តគាត់ បានបោះពួយលឿននោះលឿន តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ពីលិចទៅកើត ជ្រុលមកបុកក្បាលរថយន្ត ដឹកបេតុងពីចំហៀង ហើយរថយន្តដឹកដីរេចង្កូត ឡើងលើសួនច្បារ ទ្រូងផ្លូវតែម្តង ។
ក្រោយកើតហេតុ រថយន្តទាំង២គ្រឿងសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕
មតិយោបល់