ព័ត៌មានជាតិ

ឡាវ​សន្យា​សង​ថ្លៃ​ជម្ងឺ​ចិត្ត​ដល់​គ្រួសារ​នៃ​ជនរងគ្រោះ​

​ទីក្រុង​ប៉ាក​សេ ( 18/10/13 ) ៖​លោក​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការងារ​សាធារណៈ​និង​ដឹកជញ្ជូន Sommad Pholsena បាន​និយាយប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​ថា​ការសង​ជម្ងឺ​ចិត្ត​សម្រាប់​គ្រួសារ​ជនរងគ្រោះ​ដោយសារ​ការធ្លាក់​យន្តហោះ​កំពុងស្ថិត​នៅ​ក្នុង​ដំណើរការ​ហើយ​។​

​លោក​បាន​និយាយថា​ពួក​យើង​សូម​ចូលរួម​ស​មានទុក្ខ​ហើយ​យើង​សន្យា​ថា​ការសង​ថ្លៃ​ជម្ងឺ​ចិត្ត​ក្នុង​ចំនួន​មួយ​ដ៏​សមរម្យ​បំផុត​នឹង​ការស្វែងរក​សាកសព​ដែល​នៅ​សេសសល់​។​

​យោងតាម​របាយការណ៍​ដែល​បាន​ផ្តល់​លោក​ប្រធាន​ប្រតិបត្តិ​អាកាសចរ​ស៊ីវិល​របស់​ឡាវ Yakao Lopangkao បានឲ្យដឹង​ថា​សាកសព 30 ហើយ​នៅក្នុង​ចំណោម 49 ដែល​បាន​រកឃើញ​ហើយ​សាកសព 20 បាន​ស្គាល់​អត្តសញ្ញាណ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា​ថ្វី​ត្បិតតែ​ការស្វែងរក​មាន​ការពិបាក​ដោយសារ​តែ​ទឹកទន្លេ​ដែល​ហូរ​មាន​ល្បឿន​លឿន​ហើយ​យើង​នៅ​មិនទាន់​ដឹង​ថា​អ្វី​ដែល​យន្តហោះ​បាន​ហោះ​បុក​តំបូង​នោះ​ទេ​ក៏ពិតមែន​តែ​ក្រុម​ការងារ​នៅតែ​បន្ត​ការរុករក​នៅឡើយ​ហើយ​ឯ​ក្រុម​ការងារ​នៅ​ខាងក្រោយ​នេះ​វិញ​កំពុង​តែ​រត់​ការ​ជាមួយនឹង​ក្រុមហ៊ុន​រ៉ាប់រង​ក្នុង​ការសម្រេច​ប្រាក់​ជម្ងឺ​ចិត្ត​ចុងក្រោយ​មួយ​៕​
https://i1272.photobucket.com/albums/y389/domneng/Built/Laos2_zpsad4571e3.jpg
https://i1272.photobucket.com/albums/y389/domneng/Built/Laos1_zps1926bffe.jpg

មតិយោបល់