ព័ត៌មានជាតិ

ជនសង្ស័យពីរនាក់ សមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក និងកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ: នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប់ព័ន្ធការរក្សា និងកាន់កាប់អាវុធខុសច្បាប់ (ដាវសាំម៉ូរ៉ៃ)។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ១២ និង៣០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០១៦ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹលថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យ២នាក់ខាងលើទី១ ឈ្មោះ ភឹម ដារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ នៅភូមិចំបក់ ឃុំពណ្ណារាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។ ទី២ ឈ្មោះ យ៉េន ឌីណា ហៅ អាញ៉ាញ់ ភេទប្រុស អាយុ ១៨ឆ្នាំ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ខណ:ដែលសមត្ថកិច្ចចេញល្បាត ស្រាប់តែឃើញយុវជន ២នាក់ ជិះម៉ូតូម៉ាក Zoomer X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DO-3774 ដោយមានកាន់ដាវសាំម៉ូរ៉ៃនូវនិងដៃ ក៍ឃាត់ខ្លួនមកកាន់ប៉ុស្តិ័ទឹកថ្លា ដើម្បីសួរនាំ រួចបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនិតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានប្រាប់ថា ដាវនេះពិតជារបស់ខ្លួនមែនតែមិនមែនទុក សំរាប់ធ្វើសកម្មភាពអីនោះទេ គឺរក្សាទុកដើម្បីចាក់កជ្រូក នៅឯស្រុកកំណើតប៉ុណ្ណោះ៕

carry illegal weapon

មតិយោបល់